ត្រឡប់ទៅប្លុកវិញ
ព័ត៍មាន

ទិវាសហគ្រិនភាពកម្ពុជា ២០២៤

កាលបរិច្ឆេទបិទការចុះឈ្មោះ:
កាលបរិច្ឆេទចាប់ផ្តើម:
29 Nov,2024
កាលបរិច្ឆេទបញ្ចប់:

🎆ទិវាសហគ្រិនភាពកម្ពុជា ២០២៤🎊
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅក្នុងខែវិឆ្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាខេត្ត​ និងសាកលវិទ្យាល័យ និងនៅខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ℹ️ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងនៅចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សូមត្រៀមខ្លួនដើម្បីចូលរួមអបអរសាទរ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” ទាំងអស់គ្នា❕