ព័ត៍មាន

ការផ្សព្វផ្សាយសាកល្បង
18 Dec,2024

ការផ្សព្វផ្សាយសាកល្បង

កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
18 Dec,2024

ភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចូលរួមគាំទ្ររៀបចំសិក្ខាសាលា ស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)” ដោយមានការរៀបចំដោយចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងពាណិជ្ជកម្មក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) ដើម្បីបង្កើនការយល់ដឹងរបស់វិស័យឯកជននៅកម្ពុជា និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង RCEP នៅកម្ពុជា។

សិក្ខាសាលានេះបានផ្ដល់នូវទិដ្ឋភាពរួមនៃបទប្បញ្ញត្តិពាណិជ្ជកម្ម នីតិវិធីគយ និងវិធានដើមកំណើតទំនិញ ដើម្បីជំរុញធុរកិច្ចកម្ពុជាឱ្យចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងដូចខាក្រោម៖
• ពង្រឹងការយល់ដឹងអំពីអត្ថប្រយោជន៍ RCEP សម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមវិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ជាពិសេសលើពាណិជ្ជកម្មទំនិញ។ សិក្ខាលាសានេះមានសារៈសំខាន់ណាស់ ដោយសារ RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ដែលមានលក្ខណៈសេរី និងងាយស្រួលជាងមុន។
• ពង្រឹងចំណេះដឹងអំពីតម្រូវការនាំចេញ និងនាំចូលក្រោមក្របខ័ណ្ឌ RCEP៖ ផ្តល់ព័ត៌មានអំពីតម្រូវការបច្ចេកទេសសម្រាប់ការនាំចេញ និងនាំចូលក្រោមកិច្ចព្រមព្រៀង RCEP សម្រាប់ពាណិជ្ជកម្មទំនិញ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ដែល RCEP ផ្តល់ជូន។
• ផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការនាំចេញ និងនាំចូលទៅកាន់ និងពីទីផ្សារ RCEP ដោយផ្តោតលើផលិតផលជាក់លាក់ និងទីផ្សារជាក់លាក់នូវឱកាស បញ្ហាប្រឈម និងយុទ្ធសាស្ត្រ ដើម្បីដោះស្រាយនូវបញ្ហាទាំងនោះ។

អ្នកស្រី ចៅ លន់មូលីការ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន (AYWEC) និងអ្នកស្រី ពេជ រដ្ឋមុនី សមាជិកក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន (AYWEC)
02 Dec,2024

ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ អ្នកស្រី ចៅ លន់មូលីការ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន (AYWEC) និងអ្នកស្រី ពេជ រដ្ឋមុនី សមាជិកក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន (AYWEC) បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន (AYWEC) ស្របតាមកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC)។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យសកម្មភាពរបស់ក្លឹបសម្រាប់ឆ្នាំកន្លងទៅ និងផែនការសម្រាប់ឆ្នាំ២០២៥។ សកម្មភាពទាំងនោះមិនត្រឹមតែលើកកម្ពស់ស្ត្រីក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោះស្រាយបញ្ហាប្រឈម និងសិក្សាពីតម្រូវការនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីរាយការណ៍ជូន AYEC ផងដែរ។
——————————
Vientiane Capital, Lao PDR, 2nd October 2024 – Mrs. Chau Lon Molika, a member of the YEAC Board of Directors and Chairwoman of the ASEAN Young Women Entrepreneurs Club (AYWEC), along with Mrs. Pich Rathmony, a member of AYWEC, attended the Annual Club Meeting, which was held in alignment with the ASEAN Young Entrepreneurs Council (AYEC) Meeting.

The meeting aimed to update and review the club’s activities over the past year and to plan for 2025. Its objectives were not only to promote women in business but also to address challenges and needs across all ASEAN countries, with the findings to be reported to AYEC.

ព័ត៌មានបន្ថែម: https://linktr.ee/yeacambodia
#YEAC #Laos #AYEC #AYEACarnival #Investment #Policy #YoungEntrepreneurs #YEACambodia #Entrepreneurship #Business #AYWEC

ឧកញ៉ា ប៉ិច បូឡែន ប្រធានគណៈប្រតិភូមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC)
02 Dec,2024

ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានគណៈប្រតិភូមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ប្រចាំកម្ពុជា រួមជាមួយលោក ស គីណាល់ និងលោក ប៊ុន សម្បត្តិ​ ជាសមាជិកក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំ ដើម្បីសង្ខេប និងរៀបចំផែនការសកម្មភាពរបស់ AYEC ជាពិសេសរៀបចំផែនការសម្រាប់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ នៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៥។

កិច្ចប្រជុំបានបានផ្ដោតសំខាន់ទៅលើការពិភាក្សាសំខាន់ៗជាច្រើន រួមទាំងការចាប់ផ្តើមសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្រុមការងារពិភាក្សាគោលនយោបាយ ដើម្បីតំណាងឱ្យសំឡេងរបស់សហគ្រិនវ័យក្មេងទូទាំងអាស៊ាន តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាស៊ានដល់ថ្នាក់ដឹកនាំអាស៊ាន និងផែនការសម្រាប់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ AYEC បានរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រ AYEA ឆ្នាំ ២០២៥ និងគ្រោងធ្វើបច្ចុប្បន្នភាពសម្រាប់ផែនការសកម្មភាពយុទ្ធសាស្រ្តឆ្នាំ ២០៣០ ផងដែរ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក កេង ទិត្យភិរម្យ
02 Dec,2024

ភ្នំពេញ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក កេង ទិត្យភិរម្យ ជាសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកក្នុងគណៈកម្មការទី១៥ “ទំនាក់ទំនងសមាជិក” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសដល់សមាជិកថ្មីចំនួនជិត ៣០នាក់ ដែលមកពីស្ថាប័ន និងក្រុមហ៊ុនផ្សេងៗគ្នា ស្ថិតនៅការិយាល័យសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ការរៀបចំកម្មវិធីតម្រង់ទិសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់នូវព័ត៌មានបន្ថែមស្ដីពីសមាគមសហគ្រិនវ័យក្មេងកម្ពុជាទៅកាន់សមាជិកថ្មីៗ ក៏ដូចជាធ្វើបច្ចុប្បន្នភាពរបស់សមាគម និងព័ត៌មានពីអាជីវកម្មរបស់សមាជិកថ្មី ជាពិសេសការស្វាគមន៍យ៉ាងកក់ក្តៅដល់សមាជិកថ្មីទាំងអស់ក្នុងការចូលមកកាន់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤
29 Nov,2024

🎆ទិវាសហគ្រិនភាពកម្ពុជា ២០២៤🎊
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅក្នុងខែវិឆ្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាខេត្ត​ និងសាកលវិទ្យាល័យ និងនៅខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ℹ️ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងនៅចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សូមត្រៀមខ្លួនដើម្បីចូលរួមអបអរសាទរ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” ទាំងអស់គ្នា❕

ព្រឹត្តិការណ៏

អាហារូបករណ៍សិក្សាស្តីពីការ​រកហិរញ្ញប្បទានតាម​រយៈការចូលរួមជាស្មើភាពសម្រាប់សហគ្រាសតូច និងមធ្យម (SMEs) នៅកម្ពុជា
22 Dec,2024
ចុះឈ្មោះឥឡូវ
ផុតកំណត់

តើអ្នកជាម្ចាស់សហគ្រាសតូច និងមធ្យម (SME) កំពុងស្វែងរកជម្រើសហិរញ្ញប្បទានជំនួសដើម្បីពង្រីកអាជីវកម្មរបស់អ្នកមែនទេ? សមាគមអ្នកស្រីក្មេងជំនួញកម្ពុជា (YEAC) ដែលសហការជាមួយ ក្រុមហ៊ុន ABC Investments Ltd. មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងអំពីការប្រជុំសិក្សាស្ដីពី ការរកហិរញ្ញប្បទានតាមរយៈការចូលរួមជាស្មើភាពសម្រាប់ SMEs នៅកម្ពុជា។ ការប្រជុំសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អំណាចដល់អ្នកស្រីក្មេងជំនួញកម្ពុជាដើម្បីឱ្យពួកគេមានចំណេះដឹង និងជំនាញសមស្របក្នុងការទាក់ទាញ និងគ្រប់គ្រងការវិនិយោគតាមរយៈការចូលរួមជាស្មើភាពយ៉ាងមានប្រសិទ្ធភាព។

គោលបំណងនៃការប្រជុំសិក្សា

  • ការយល់ដឹងអំពីការចូលរួមជាស្មើភាព៖ សិក្សាអំពីមូលដ្ឋាននៃការចូលរួមជាស្មើភាព រួមទាំងភាពខុសគ្នាជាមួយជម្រើសហិរញ្ញប្បទានផ្សេងៗដូចជា ឥណទាន ឬអាហារូបករណ៍។
  • ការរៀបចំខ្លួនសម្រាប់អ្នកវិនិយោគ៖ យល់ដឹងអំពីលក្ខណៈតម្រូវការចាំបាច់ និងជំហានរៀបចំដើម្បីឱ្យអាជីវកម្មរបស់អ្នកទាក់ទាញចំពោះអ្នកវិនិយោគ។
  • ចំណេះដឹងជាក់ស្តែង៖ ទទួលបានចំណេះដឹងពីសមាជិកឧស្សាហកម្ម អ្នកជំនួញជោគជ័យ និងអ្នកវិនិយោគចាស់ទុំ។
  • ការយល់ដឹងផ្នែកច្បាប់ និងហិរញ្ញវត្ថុ៖ អាចដឹកនាំការងារច្បាប់ និងហិរញ្ញវត្ថុដែលទាក់ទងនឹងការចូលរួមជាស្មើភាព ដូចជា សន្ធិសញ្ញាអ្នករួមភាគហ៊ុន វិធីសាស្រ្តកំណត់តម្លៃ និងការគោរពច្បាប់របស់កម្ពុជា។
  • ឱកាសបង្កើតបណ្តាញ៖ ទាក់ទងជាមួយអ្នកវិនិយោគ អ្នកគ្រូបង្គោល និងសហគ្រាសផ្សេងៗដើម្បីបង្កើតទំនាក់ទំនងមានតម្លៃសម្រាប់ការលូតលាស់អនាគត។

អ្នកដែលគួរចូលរួម

  • ម្ចាស់សហគ្រាសតូច និងមធ្យមនៅកម្ពុជាដែលស្ថិតក្នុងគ្រប់វិស័យ។
  • អាជីវកម្មដែលចង់ពង្រីកសកម្មភាព ចូលទីផ្សារថ្មី ឬបង្កើតផលិតផល និងសេវាកម្មច្នៃប្រឌិតថ្មី។
  • អ្នកចូលរួមត្រូវមានអាជីវកម្មចុះបញ្ជី និងផែនការអភិវឌ្ឍច្បាស់លាស់។

ព័ត៌មានសំខាន់ៗ

  • កាលបរិច្ឆេទ៖ ១៥-១៦ មីនា ២០២៤
  • ម៉ោង៖ ៩:០០ ព្រឹក – ៤:០០ ល្ងាច
  • ទីតាំង៖ សណ្ឋាគារប៊ូទិក Himawari, ភ្នំពេញ
  • ទម្រង់៖ រៀបចំមុខមាត់
  • ភាសា៖ ខ្មែរ និងអង់គ្លេស (មានការបកប្រែ)
  • ថ្លៃចូលរួម៖ ឥតគិតថ្លៃ (មានកំណត់ចំនួន)

លក្ខ័ណ្ឌសមរម្យក្នុងការចូលរួម

  • ត្រូវជាជនកម្ពុជាឬអ្នករស់នៅក្នុងប្រទេសកម្ពុជា ដែលបើកអាជីវកម្មសហគ្រាសតូច និងមធ្យម។
  • ឧបត្ថម្ភប្រវត្តិរូបសង្ខេបអាជីវកម្ម និងគោលដៅអភិវឌ្ឍ។
  • ត្រូវប្រកបដោយបំណងចូលរួមការប្រជុំសិក្សាចប់ដោយសព្វគ្រប់។

វិធីសាស្រ្តដាក់ពាក្យចូលរួម

  1. បំពេញទម្រង់បែបបទតាមអនឡាញនៅ www.yeac.org/equityfinancingworkshop
  2. ផ្គត់ផ្គង់ឯកសារត្រូវការ រួមមាន សញ្ញាបត្រចុះបញ្ជីអាជីវកម្ម និងផែនការលូតលាស់ចំណងជើងមួយ។
  3. ដាក់ពាក្យចូលរួមមុន ២០ ខែកុម្ភៈ ២០២៤

អ្នកចូលរួមដែលបានជ្រើសរើស នឹងទទួលការជូនដំណឹងតាមអ៊ីមែលនៅថ្ងៃ ២៩ ខែកុម្ភៈ ២០២៤

ហេតុអ្វីត្រូវចូលរួម?

ដោយចូលរួមការប្រជុំសិក្សានេះ អ្នកនឹង:

  • បង្កើនចំណេះដឹងរបស់អ្នកអំពីការចូលរួមជាស្មើភាព និងអត្ថប្រយោជន៍របស់វា។
  • រៀបចំអាជីវកម្មរបស់អ្នកឱ្យមានភាពរួសរាយក្នុងការបង្ហាញទៅកាន់អ្នកវិនិយោគ។
  • ទទួលបានធនធាន និងឧបករណ៍សមស្របសម្រាប់បរិបទអាជីវកម្មកម្ពុជា។

កុំខកខានឱកាសនេះដើម្បីដាក់អាជីវកម្មរបស់អ្នកឱ្យឡើងកម្រិត! សម្រាប់សំណួរ សូមទាក់ទងមកយើងតាមអ៊ីមែល info@yeac.org ឬតាមទូរស័ព្ទ +៨៥៥ (០) ២៣ ១២៣ ៤៥៦។ ចូលទៅកាន់គេហទំព័ររបស់យើងនៅ www.yeac.org ដើម្បីទទួលព័ត៌មានលម្អិត។

ពង្រឹងអាជីវកម្មរបស់អ្នកជាមួយការចូលរួមជាស្មើភាព—ដាក់ពាក្យឥឡូវនេះ!

ពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សដោយប្រើឌីជីថល!
10 Dec,2024
ចុះឈ្មោះឥឡូវ
ផុតកំណត់

🌐 ពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សដោយប្រើឌីជីថល! 📊

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងបែបឌីជីថលសម្រាប់អាជីវកម្ម”

💼 អត្ថប្រយោជន៍នៃវគ្គបណ្ដុះបណ្ដាល
✅ កាត់បន្ថយ​ភាពស្នុកស្មាញនៃការគ្រប់គ្រងធនធានមនុស្សដោយប្រើឌីជីថល
✅ ស្វែងយល់ពីឧបករណ៍ឌីជីថលដែលអាចជួយសម្រួលនីតិវិធីជ្រើសរើសបុគ្គលិក គ្រប់គ្រងបុគ្គលិក និងតាមដានផលិតភាពបុគ្គលិក
✅ រៀនប្រើប្រាស់ទិន្នន័យដើម្បីធ្វើសេចក្ដីសម្រេចចិត្តផ្នែករៀបចំផែនការធនធានមនុស្ស
✅ ផ្លាស់ប្ដូរគំនិតជាមួយគ្រូជំនាញ និងអ្នកអនុវត្តផ្ទាល់ផ្នែកគ្រប់គ្រងធនធានមនុស្ស

💰 តម្លៃបរិច្ចាគ
– ១៥ ដុល្លារសម្រាប់អ្នកចូលតាម Zoom
– ៤០ ដុល្លារសម្រាប់អ្នកចូលរួមផ្ទាល់

📅 ១៩ សីហា ២០២៤
🕒 ០៨:០០ ព្រឹក – ០៥:០០ ល្ងាច
📍 មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC) ជាន់ទី១៩ និងតាមរយៈ Zoom

ចុះឈ្មោះឥឡូវនេះតាមរយៈការស្កែន QR Code ឬ៖
📞 092 248 343 (តេឡេក្រាម)
📧 pm@yeacambodia.org

ជម្រាបសួរសមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ទាំងអស់
07 Dec,2024
ចុះឈ្មោះឥឡូវ
ផុតកំណត់

ភ្នំពេញ-នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងបែបឌីជីថលសម្រាប់អាជីវកម្ម (HR Digitalization)” ដល់សិក្ខាកាមចំនួន ១២ នាក់ ចូលរួមដោយផ្ទាល់ និង ១៣ នាក់ ចូលរួមតាមរយៈ Zoom។

វគ្គបណ្ដុះបណ្ដាលនេះមានការសម្របសម្រួល ដោយអ្នកស្រី​ ហេង ធានី នាយកគ្រប់គ្រងក្រុមហ៊ុន​Biz Solution Co., Ltd។ ក្នុងនោះក៏មានការសម្រសម្រួលដោយក្រុមការងារពីក្រុមហ៊ុន Biz Solution ផងដែរ ដើម្បីសម្រួលដល់សិក្ខាកាមចូលរួមទាំងអស់ ឱ្យបានយល់ដឹងពីថ្នាលបច្ចេកវិទ្យា និងបង្ហាញពីរបៀបក្នុងការដាក់ប្រើប្រាសប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សសម្រាប់អាជីវកម្មរបស់ពួកគេ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រតិបត្តិការក្រុមហ៊ុនជារួម។

គម្រោងនេះគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការគាំទ្រដោយ សហគ្រិនខ្មែរ (KE)។
គាំទ្រដោយ៖
•​ មូលនិធិស.អ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)
•​ សហគ្រិនខ្មែរ (KE)

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងបែបឌីជីថលសម្រាប់អាជីវកម្ម (HR Digitalization)
05 Dec,2024
ចុះឈ្មោះឥឡូវ
ផុតកំណត់

ភ្នំពេញ-នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងបែបឌីជីថលសម្រាប់អាជីវកម្ម (HR Digitalization)” ដល់សិក្ខាកាមចំនួន ១២ នាក់ ចូលរួមដោយផ្ទាល់ និង ១៣ នាក់ ចូលរួមតាមរយៈ Zoom។

វគ្គបណ្ដុះបណ្ដាលនេះមានការសម្របសម្រួល ដោយអ្នកស្រី​ ហេង ធានី នាយកគ្រប់គ្រងក្រុមហ៊ុន​Biz Solution Co., Ltd។ ក្នុងនោះក៏មានការសម្រសម្រួលដោយក្រុមការងារពីក្រុមហ៊ុន Biz Solution ផងដែរ ដើម្បីសម្រួលដល់សិក្ខាកាមចូលរួមទាំងអស់ ឱ្យបានយល់ដឹងពីថ្នាលបច្ចេកវិទ្យា និងបង្ហាញពីរបៀបក្នុងការដាក់ប្រើប្រាសប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សសម្រាប់អាជីវកម្មរបស់ពួកគេ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រតិបត្តិការក្រុមហ៊ុនជារួម។

គម្រោងនេះគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការគាំទ្រដោយ សហគ្រិនខ្មែរ (KE)។
គាំទ្រដោយ៖
•​ មូលនិធិស.អ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)
•​ សហគ្រិនខ្មែរ (KE)

ព័ត៌មានបន្ថែម: https://linktr.ee/yeacambodia
#YEAC #Investment #YoungEntrepreneurs #YEACambodia #Entrepreneurship #Business #HR #Digital

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា
03 Dec,2024
ចុះឈ្មោះឥឡូវ
ផុតកំណត់

ខេត្តសៀមរាប៖ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ខេត្តសៀមរាប” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១៥០ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅក្នងខេត្តសៀរមរាបឲ្យបានច្រើន ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងនៅក្នុងកម្មវិធីថា “នៅខេត្តសៀមរាប រាល់ការអភិវឌ្ឍ និងការរៀបចំទៅលើផែនការនីមួយៗ ភាគច្រើនគឺមានការចូលរួមពីវិស័យឯកជនទាំងអស់ ដើម្បីរកវិធានការ និងយន្តការ ក្នុងការដោះស្រាយបញ្ហានៅក្នុងខេត្តរបស់យើងឲ្យកាន់តែប្រសើរឡើង”។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា
30 Nov,2024
ចុះឈ្មោះឥឡូវ
ផុតកំណត់

ខេត្តកំពត៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១២០ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើបទពិសោធតស៊ូក្នុងនាមជាសហគ្រិននៅក្នុងបរិបទទីផ្សារប្រកួតប្រជែងខ្ពស់ តាមរយៈការបត់បែនទៅតាមតម្រូវការរបស់អតិថិជនពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសក្នុងសម័យបច្ចេកវិទ្យាឌីជីថល។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI