Back to Blog
News

ឧកញ៉ា ប៉ិច បូឡែន ប្រធានគណៈប្រតិភូមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC)

02 Dec,2024
64
Chapter Kampongcham
Closing Register Date:
Start Date:
02 Dec,2024
End Date:

ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានគណៈប្រតិភូមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ប្រចាំកម្ពុជា រួមជាមួយលោក ស គីណាល់ និងលោក ប៊ុន សម្បត្តិ​ ជាសមាជិកក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំ ដើម្បីសង្ខេប និងរៀបចំផែនការសកម្មភាពរបស់ AYEC ជាពិសេសរៀបចំផែនការសម្រាប់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ នៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៥។

កិច្ចប្រជុំបានបានផ្ដោតសំខាន់ទៅលើការពិភាក្សាសំខាន់ៗជាច្រើន រួមទាំងការចាប់ផ្តើមសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្រុមការងារពិភាក្សាគោលនយោបាយ ដើម្បីតំណាងឱ្យសំឡេងរបស់សហគ្រិនវ័យក្មេងទូទាំងអាស៊ាន តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាស៊ានដល់ថ្នាក់ដឹកនាំអាស៊ាន និងផែនការសម្រាប់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី១០ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ AYEC បានរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រ AYEA ឆ្នាំ ២០២៥ និងគ្រោងធ្វើបច្ចុប្បន្នភាពសម្រាប់ផែនការសកម្មភាពយុទ្ធសាស្រ្តឆ្នាំ ២០៣០ ផងដែរ។